បន្ទាប់ពីអាប់ដេត iOS 10.3 ហើយ តើអ្នកមានអារម្មណ៍យ៉ាងណា?
iOS 10.3 គឺជា Version ជំនាន់ចុងក្រោយរបស់ Apple ដែលទើបតែចេញអោយអាប់ដេតប៉ុន្មានថ្ងៃនេះ ដែលតាមរយៈប្រិយមិត្តដែលបានអាប់ដែតបានប្រាប់ថា វាគ្មានអ្វីដែលអស្ចារ្យណាស់ណាទេ ដែលអ្នកពុំចាំបាច់អាប់ដេតវាក៏បានប្រសិនពុំចាំបាច់។យ៉ាងណាមិញការកំណែទម្រង់ចុងក្រោយនេះ វាក៏មានចំណុចល្អផងដែរ ដែលវាមានសោភ័ណភាពស្រស់ស្អាត ហើយអ្វីដែលគួរអោយកត់សម្គាល់នោះគឺ បន្ទាប់ពីអាប់ដេតហើយ អ្នកអាចនឹង មានអារម្មណ៍ថា វាដើរ លឿនជាងមុន បើប្រៀបធៀបជាមួយជំនាន់ចាស់ៗរបស់ Apple ៕
ពេលអាប់ដេតភ្លាមៗ យើងពិបាកនឹងវិនិច្ឆ័យដឹងណាស់ ថា iOS 10.3 វាមានល្បឿន រាងលឿនជាង iOS 10.2.1 រឺទាបជាង នេះនោះ ពោលទាល់តែ ចំណាយពេល ប្រើប្រាស់ រាងយូរបន្តិច។ នៅលើ iOS 10.3 នេះ ក្រុមហ៊ុនបាន ធ្វើការ កែច្នៃល្បឿន កាយវិការ (Animation) ពេលបិទបើក កម្មវិធី អោយរាងលឿន និងឆ្លើយ តបបាន ល្អជាងមុន។ ទាំងនេះនៅ មិនទាន់អស់ទេ ពោលកំណែអាប់ដេត ថ្មីនេះ ក៏ផ្លាស់ប្តូរប្រភេទ File System ទៅជា APFS ដែលទំរង់ថ្មីនេះ វាអនុញ្ញាត្តិអោយ យើងធ្វើការ ចម្លង រឺ Write ឯកសារបាន លឿនជាងមុន។ អ្នកនឹងមាន អារម្មណ៍ថា ពេលកាត់តវីឌីអូ រឺថតវីឌីអូមាន ភាពរាង រលូនជាងមុន បន្តិចជាមួយនឹង កំណែអាប់ដេត ថ្មីនេះ។
បើអ្នកនៅមិនទាន់បាន ធ្វើការអាប់ដេតទៅកាន់ iOS iOS 10.3 ទេនោះ អ្នកអាចធ្វើការ អាប់ដេតនៅពេលនេះបាន ដែលកំណែ អាប់ដេតថ្មីនេះ មិនមាន បញ្ហាអ្វីឡើយ ទាំងទៅលើថ្ម និងចំណុច ផ្សេងៗទៀត។ បើនិយាយ អំពីការ Jailbreak វិញ ក៏ហាក់គ្មាន សង្ឃឹមដែរ ព្រោះអីលោក Luca Todesco ដែលជាអ្នកបង្កើត កម្មវិធី Jailbreak iOS 10.2 និង 10.11 ទើបប្រកាស ចាកចេញពី សហគមន៍ Jailbreak ដូចគ្នា។

Comments
Post a Comment